(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី, លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្តលោក ង៉ោ ម៉េងជ្រួន និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញក្រុងពលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

នៅក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលរងក្រុង អាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជនជាច្រើននាក់ ផងដែរ។

រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបើកការដ្ឋានសាងសង់នាព្រឹកនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលនៅក្នុងចំណោមសមិទ្ធិផលជាច្រើននៅក្នុងក្រុងប៉ោយប៉ែត ដែលមានការឧបត្ថមពីអភិបាលក្រុងប៉ោយប៉ែត និងសប្បុរសជននានាផងដែរ៕