(ព្រះវិហារ)៖ លោក យ៉ុង គឹមហឿង អនុប្រធាន ស.ស.យ.ក ខេត្ត និងជាប្រធានក្រុមការងារ ស.ស.យ.ក សាលាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ នាំយកសម្ភារ និងថវិកា មួយចំនួន ទៅប្រគល់ជូនគ្រួសារចាស់ជរា និងពិការ ចំនួន០២គ្រួសារ នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះដែរ លោក យ៉ុង គឹមហឿង បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ថ្នាក់កណ្តាល លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារនិងជាអនុប្រធាន ស.ស.យ.ក ថ្នាក់កណ្តាល និងលោក យ៉ុង គឹមហ៊ាន ប្រធាន ស.ស.យ.ក ខេត្តព្រះវិហារដែលជានិច្ចជាកាលតែងបានចូលរួមចំណែកក្នុងកិច្ចការងារសង្គមជាច្រើន ពិសេសលើកិច្ចការមនុស្សធម៍ជាដើម។

ជាក់ស្តែងថ្ងៃនេះ ដោយមើលឃើញពីជីវភាពលំបាករបស់ក្រុមគ្រួសារលោកយាយចាស់ជរានិងលោកយាយពិការ ២គ្រួសារខាងលើនេះ ស.ស.យ.ក ខេត្ត បាននាំអំណោយមនុស្សធម៍មកប្រគល់ជូនពួកគាត់ ដើម្បីជាការសម្រាលនូវការលំបាក របស់ពួកគាត់មួយរយៈពេលផងដែរ ដែលគ្រួសារទាំង២នេះរួមមាន៖

១៖ លោកយាយ អោម ញឹម អាយុ ៨០ឆ្នាំ ពិការដើរពុំរួច ទទួលបានរទេះរុញ ០១ អង្ករ១ការុង ត្រីខ១យួរ មី១កេស ទឹកសុទ្ធ ១យួរ សាប៊ូ១ថង់ ម៉ាស់១ប្រអប់ និងថវិកា១២ម៉ឺនរៀល ។

២៖ លោកយាយ កែវ សួង អាយុ ៨៤ឆ្នាំ មើលថែកូនប្រុសពិកា១ម្នាក់ អាយុ៥០ឆ្នាំ ទទួលបានអង្ករ ១ការុង ត្រីខ១យួរ មី១កេស ទឹកសុទ្ធ ១យួរ សាប៊ូ១ថង់ ម៉ាស់១ប្រអប់ និងថវិកា១២ម៉ឺនរៀលផងដែរ៕