(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគរត់ចោលស្រុកថា លោក ហ៊ុន ម៉ានី គ្មានមហិច្ឆតាដណ្តើមតំណែងនាយករដ្ឋមន្ត្រី ពីលោក ហ៊ុន ម៉ាណែត នោះឡើយ

២៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រួសារចាញ់បោក ខឹម វាសនា កុំទាស់ទែងគ្នា ត្រូវចេះអាធ្យាស្រ័យ រស់នៅជាមួយគ្នាដូចធម្មតា និងបញ្ជាឲ្យអភិបាលខេត្តសៀមរាប រៀបចំដឹកពលរដ្ឋត្រឡប់ទៅផ្ទះវិញជាមួយបាយទឹក

៣៖ មេធាវីសម្តេចតេជោ ហ៊ុន សែន កំពុងនៅទីក្រុងប៉ារីស ដើម្បីតតាំងក្តីបណ្តឹងលើលោក សម រង្ស៉ី ដែលចោទសម្តេចតេជោ ជាអ្នករៀបផែនការសម្លាប់លោក ហុក ឡងឌី នៅថ្ងៃស្អែក

៤៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ៣ទីតាំងទៀត នៅរាជធានីភ្នំពេញ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែល ខឹម វាសនា ចង់បានគឺចាប់បង្ខំឱ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំងបង្ក្រាប ប៉ុន្តែសូមកុំចូលអន្ទាក់

៦៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋចេញពីចម្ការ លោក ខឹម វាសនា ត្រឡប់ទៅផ្ទះវិញ ដោយសារពុំមានបាតុភូតអ្វីកើតឡើងទេ ហើយអាជ្ញាធរត្រៀមរថយន្តដឹកជញ្ជូនមិនគិតថ្លៃ

៧៖ សម្ដេចតេជោ ហ៊ុន សែន បង្ហើបពីគម្រោងធ្វើរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញនាពេលអនាគត

៨៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ពលរដ្ឋរស់នៅតំបន់អង្គរ ដែលស្ម័គ្រចិត្តរុះរើចេញទៅរស់នៅតំបន់ថ្មី

៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ ពិនិត្យឡើងវិញលើកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជន

១០៖ សម្តេចតេជោ ហ៊ុន សែន សូមអភ័យទោសកូរ៉េ ជប៉ុន និងថៃ កុំឱ្យប្តឹងពលករដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសនា ខឹម វាសនា

១១៖ សម្ដេចតេជោ ហ៊ុន សែន ដាស់តឿនអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវដោះស្រាយបញ្ហាផ្លូវខូច ខណៈអភិបាលក្រុងតាខ្មៅ ត្រូវបានដកតំណែងដោយសារមិនយកចិត្តទុកលើរឿងនេះ

១២៖ សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមស្ពានអាកាសថ្មីទាំងពីរ ដែលទើបសាងសង់ថា «ស្ពានអាកាសព្រះមុនីវង្ស» និង «ស្ពានអាកាសគង់សំអុល», ភ្នំពេញចំណាយសង់ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាង ២២៦លានដុល្លារ ដោយប្រើវិធី «ស្លឹកត្នោត ខ្ចប់ស្ករត្នោត»

- ព័ត៌មាន Fresh News Plus

១៖ បណ្តាញផ្សព្វផ្សាយសង្គម Truth Social របស់លោក ដូណាល់ ត្រាំ ទំនងជាពិបាកឈានជើងចូល Play Store

២៖ លឺដំណឹងថា iPhone SE ជំនាន់ក្រោយរបស់ Apple នឹងមានរូបរាងដូចគ្នាទៅនឹង iPhone XR


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)