(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៦ករណី ក្នុងនោះ ករណីដឹកជញ្ជូនរក្សាទុក៧ករណី, ជួញដូរ៩ករណី និងឃាត់ខ្លួនជនសង្ស័យ១៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,៣៨៤ករណី ឃាត់មនុស្ស១០,៥៤៥នាក់ (ស្រី៦៥៥នាក់)៕