Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកសពសត្វខ្លា ៤០ក្បាល ត្រូវបានរកឃើញក្នុងប្រាសាទខ្លា របស់ថៃ

01-06-2016 16:08

(បាងកក)៖ អាជ្ញាធរសត្វព្រៃរបស់ប្រទេសថៃ បានរកឃើញសាកសពសត្វខ្លាចំនួន ៤០ក្បាល ដែលត្រូវ បានដាក់ក្លាសេក្នុងទូទឹកកក ក្នុងប្រាសាទខ្លា ដែលមានប្រវត្តិមិនល្អក្នុងប្រទេស ដោយតំណាក់កាលទីមួយ គេបានសង្ស័យថាជាអំពើជួញដូរសត្វព្រៃ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយ Channel News Asia នៅរសៀលថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦។

អង្គការអភិរក្សសត្វព្រៃពិភពលោក កន្លងមកនេះតែងតែព្យាយាមដាក់សម្ពាធមកលើអាជ្ញាធរថៃ ឲ្យមានការរឹតបណ្តឹងរឿងរត់ពន្ធសត្វព្រៃគ្រប់ប្រភេទ ដោយហេតុនេះហើយ ទើបថ្ងៃពុធនេះ អាជ្ញាធរ បានចេញប្រតិបត្តិការទ្រង់ទ្រាយធំ ទៅលើប្រាសាទ ឬវត្តខ្លាខាងលើនេះ ដែលមានពាក្យចរចាមអារាម ជាច្រើនបានលេចឡើងថា ជាកន្លែងលាក់ទុកសត្វព្រៃបម្រុងនាំចេញ។

គួរបញ្ជាក់ថា ប្រាសាទខាងលើនេះស្ថិតនៅក្នុងខេត្ត Kanchanaburi ភាគខាងលិចទីក្រុងបាងកក ក៏ជាកន្លែងដែលភ្ញៀវទេសចរណ៍ ចូលចិត្តទៅកម្សាន្តផងដែរ។ បច្ចុប្បន្នប៉ូលិស កំពុងបើកការស៊ើប អង្កេតដើម្បីរកមុខ ក្រុមជនល្មើស ដែលលួចលាក់សត្វព្រៃ ដែលបានសម្លាប់រួចទុកលក់ ដាក់លាក់នៅក្នុងប្រាសាទ ដែលជាទីគោរពបូជារបស់ប្រជាជនថៃនោះ៕