(ភ្នំពេញ)៖ អ្នកគាំទ្រទូរស័ព្ទដៃម៉ាក Samsung ជាច្រើននាក់ បានមកទិញទូរស័ព្ទ Samsung Galaxy S7 edge Pink Gold ដែលជាទូរស័ព្ទស៊េរីថ្មីទើបចេញលក់ក្នុងទីផ្សារ។ ដោយទទួលបានការគាំទ្រយ៉ាងសម្បើមពីសំណាក់អតិថិជនចំពោះ Galaxy S7 edge និង S7 លើសពីការរំពឹងទុក បន្ទាប់ពីដាក់លក់ផ្លូវការនៅចុងខែមីនាកន្លងមក ក្រុមហ៊ុន Samsung បាននាំមកនូវជំរើសដ៏ទាន់សម័យមួយ ទៀតតាមរយៈ Galaxy S7 edge Pink Gold ។ មានប្រទេសតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានអទិភាព លក់ទូរស័ព្ទស៊េរីនេះ ដោយក្នុងនោះគឺមានប្រទេកម្ពុជាយើងផងដែរ។ 

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់សាមសុងថៃ អេឡិចត្រូនិច ប្រចាំប្រទេកម្ពុជាបានឲ្យដឹងថា៖ «ចំនួនអតិថិជនដែលមកទិញគឺមានច្រើនជាងការរំពឹងទុកទៅទៀត ហើយយើងក៏ទទួលបានមតិវិជ្ជមានពីអតិថិន ជាច្រើនចំពោះទូរស័ព្ទពណ៌ផ្កាឈូកមាសនេះ»។

លោក ឆែ សុខឡេង បានបញ្ចាក់បន្ថែមទៀតថា៖ «យើងជឿជាក់ថាប្រណីតភាព និងសម្រស់ទ្វេដង របស់ទូរស័ព្ទ Galaxy S7 edge Pink Gold នឹងនាំមកនូវភាពស៊ីវីល័យដល់អ្នកប្រើប្រាស់ និងរឹតតែទទួលបានការគាំទ្រពីអតិថិជន កម្ពុជាជាមិនខាន។ ដូចដែលលោកអ្នកឃើញស្រាប់មានអតិថិនជាច្រើនបានមកទិញទូរស័ព្ទ Galaxy S7 edge Pink Gold នៅថ្ងៃនេះ ក៏ដូចជាការកក់ទុកមុនក្នុងរយៈមួយសប្តាហ៍កន្លងមក»។

ទូរស័ព្ទ Galaxy S7 edge Pink Gold នេះ ក៏ដូចជាទូរស័ទ្ទ Galaxy S7 edge និង S7 សុទ្ធតែអាចការពារការជ្រាបទឹក ដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង ហើយ Galaxy S7 edge មានដាក់នូវ Shortcut ដែលអតិថិជន អាចប្រើកម្មវិធីសំខាន់ៗដូចជា អ៉ីម៉េល ថត Selfie ថត Panorama និងប្រើកម្មវិធីផ្សេងៗបានយ៉ាងសាមញ្ញភ្លាមៗ។

អតិថិជនទិញទូរស័ព្ទ Samsung Galaxy S7 edge Pink Gold នឹងទទួលបានអង្គចងចាំ 64GB ដែលចែកជូនរហូតដល់អស់ពីស្តុក មិនតែប៉ុណ្ណោះក៏មានការថែមជូននូវស៊ីមកាត Cellcard រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដែលមានទឹកប្រាក់ ៣៦០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ និង អ៉ីនធឺណែត 3GB។ ម្យ៉ាងវិញទៀតអតិថិជនក៏អាចទិញ ទូរស័ព្ទនេះតាមរយៈការបង់រំលស់ជាមួយធនាគារឯកទេស AEON ដោយអត្រាការប្រាក់ 0% រហូតដល់ចុង ខែកក្កដា ឆ្នាំ២០១៦ផងដែរ៕