(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ត្រូវជាខួបទី៦៧ នៃទិវាកុមារអន្តរជាតិនេះ លោកស្រី ហូ សុវណ្ណិកា អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បាននាំយកនូវអំណោយរបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ឌី សុខីទីឃាយុកោ ជាមួយនឹងសប្បុរសជនជាច្រើនទៀត បានពាំនាំថវិកា កាតាប និងសម្ភារៈសិក្សាផ្សេងៗ ដើម្បីឧបត្ថម្ភជូនកុមារកំព្រា នៅផ្ទះកុមារស្ពានឥន្ទធនូ (Happy Tree Social Service) ដែលមានកុមារចំនួន៩៤នាក់ និងអង្គការមូលនិធិកុមារកម្ពុជា ដែលមានកុមារចំនួន៤០០នាក់ ព្រមទាំងបានរៀបចំម្ហូបអាហារ និងនំចំណីសម្រាប់កុមារ។

ទន្ទឹមនឹងនេះ លោកស្រី ហូ សុវណ្ណិកា និងសប្បុរសជន ក៏បានធ្វើការសំណេះសំណាល ដ៏ស្និទ្ធស្នាលជាមួយកុមារ និងលោកគ្រូ អ្នកគ្រូដែលនៅថែទាំពួកគេ ដើម្បីស្វែងយល់ពីជីវភាព និងផ្តល់ភាពកកក្តៅដល់កុមារ ដោយមានការច្រៀងកំសាន្ត យ៉ាងសប្បាយរីករាយ ព្រមទាំងបានលើកទឹកចិត្ត ដល់កុមារឱ្យខឹតខំសិក្សាបន្តទៀតផងដែរ។

ក្នុងឱកាសនេះ លោកស្រី ហូ សុវណ្ណិកា និងសម្បុរសជន ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ ក្នុងការថែទាំកុមារ និងបានឧបត្ថម្ភថវិកា ដើម្បីបន្តសកម្មភាពសម្បុរសធម៌នេះបន្តទៀត។

សូមជម្រាបថា សប្បុរសជនដែលបានចូលរួមឧបត្ថម្ភរួមមាន លោក ហ៊ុន ម៉ានិត និងលោកស្រី ឌី សុខីទីឃាយុកោ ព្រមទាំងបុត្រ៥០០ដុល្លារ និងនំ០៥កេស, លោក សុខ ពុទ្ធីវុធ និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងបុត្រ នំ១០កេស, លោកហេង សុខណាង និងលោកស្រី ហូ សុវណ្ណិកា ព្រមទាំងបុត្រកាតាបរៀនចំនួន៩៥, លោកហេង សុខណា និងក្រុមគ្រួសារ ១០០ដុល្លារ, លោក ឡាយ ម៉េងស៊ុន និង លោកស្រី ហេង សុខទៀង ព្រមទាំងបុត្រ ២៥០ដុល្លារ, លោកស្រី ពុធ ធីតា និង ក្រុមគ្រួសារ អង្ករ៥បាវ, លោក ផាន់ វណ្ណរ័ត្ន និងលោកស្រី កឺ ម៉ានេ ថវិកា១លានរៀល, លោក ចៅ ជីអាន និងក្រុមគ្រួសារ ១០០ដុល្លារ លោក ថាយ សុមុន្មី និងលោកស្រី វ៉ិត ចាន់ថាវី សាប៊ូនិងសំភារៈប្រើប្រាស់, លោកស្រី គី លីប៉ និង ក្រុមគ្រួសារ ប៊ិច១កេស, លោកស្រី កូយ សុខមាន និងក្រុមគ្រួសារ មី២០កេស, លោក សុខ ប៊ុន និងលោកស្រី សុខ ម៉ាទេពីន ១០០ដុល្លារ និងសំភារៈសិក្សា, លោក គ្រុយ សេងហាប់ និងលោកស្រី មៅ ពោពេញ ព្រមទាំងបុត្រ ទឺកសណ្តែក៥កេស, លោក គឹម សុខណាង និងលោកស្រី ហ៊ាង សុធារ៉ា ព្រមទាំងបុត្រ សំភារះសិក្សា, លោក ហូ សិទ្ធីគុណ និង លោកស្រីសេង សុជាតិតា ព្រមទាំងបុត្រ នំភីស្សា, លោក ហ៊ី វីរះ និងលោកស្រីយី សុភា ព្រមទាំងបុត្រ ភេស្ជះនិងអាហារបរិភោគ, លោក កី ម៉ានេរ៉ា និងលោកស្រី ពេជ្រនីសៀវភៅសិក្សា, លោក វ៉ាន់ ឆារស៍ និងភរិយា ព្រមទាំងបុត្រ គ្រឿងទេស, លោកស្រី ប៉ុល សុធាវី និងក្រុមគ្រួសា គ្រឿងទេស, ក្រុមហ៊ុន Krispy Kreme 200donut៕