(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំង ទាំងកម្មវិធីអន្តរជាតិ និងខ្មែរសម្រាប់បឋមសិក្សាសាលាហ៊ែរុដស៍ អន្តរជាតិ (Harrods International Academy) ក្នុងឆ្នាំសិក្សា ២០១៦-២០១៧នេះ បានបង្កើតកម្មវិធីសិក្សាបែបទំនើប សម្រាប់កុមារអាយុ ពី១ឆ្នាំកន្លះដល់៥ឆ្នាំ ដោយយកលំនាំតាមប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។

គោលដៅចំបង នៃកម្មវិធីមត្តេយ្យអន្តរជាតិ របស់សាលាហ៊ែរុដស៍អន្តរជាតិ គឺ ធ្វើឲ្យកុមារធំលូតលាស់ ប្រកបដោយភាពក្លាហាន ភាពវៃឆ្លាត វិន័យ និងសីលធម៏ល្អ មានភាពច្នៃប្រឌិតខ្ពស់ និងមានមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ថ្នាក់បឋម និងជាពិសេសគឺធ្វើឲ្យកុមារ ឆាប់ចេះនិងនិយាយភាសាអង់គ្លេសបានល្អ និងស្ទាត់ជំនាញ។

ដើម្បីសម្រេចនូវគោលបំណងខាងលើសាលាហ៊ែរុដស៍អន្តរជាតិ ផ្តោតសំខាន់លើការជ្រើសរើសគ្រូ ដែលមានសមត្ថភាពខ្ពស់និងប្រកប ដោយវិជ្ជាជីវៈ ថ្នាក់រៀនប្រកបដោយសុវតិ្ថភាព និងអនាម័យ ព្រមទាំងគ្រឿងបរិក្ខារសិក្សា ដែលជួយគាំទ្រដល់ការលូតលាស់ ទាំងរាងកាយ និងបញ្ញាស្មារតីដែលរួមមានដូចជា មជ្ឈមណ្ឌលសិក្សា  និងបណ្ណាល័យកុមារតូច នៅក្នុងថ្នាក់នីមួយៗកន្លែងលេងកំសាន្ត ដែលជួយ ដល់ការលូតលាស់ និងភាពច្នៃប្រឌិត មេរៀនហែលទឹក មជ្ឈមណ្ឌលកំសាន្តល្បងបញ្ញា បន្ទប់ថែទាំសុខភាពមជ្ឈមណ្ឌល បច្ចេកវិទ្យា និងបន្ទប់ហាត់សិល្បៈ និងតន្រ្តីជាដើម។

សាលាហ៊ែរុដស៍អន្តរជាតិ នឹងចាប់ផ្តើមការសិក្សា សម្រាប់សិស្សក្រុមដំបូងនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦ ហើយលោកលោកស្រី នឹងទទួលបានការ បញ្ចុះតម្លៃពិសេស ប្រសិនបើលោក លោកស្រីចុះឈ្មោះបុត្រធីតា ក្នុងចំណោម៥០នាក់ដំបូង។

ក្រៅពីសាខាបឹងកេងកង១ សាលាគ្រោងនឹងបើកដំណើរការសាខាទី៣ នៅសង្កាត់ទួលស្វាយព្រៃ១ នៅក្នុងខែសីហាខាងមុខនេះ ដែលមានអាស័យដ្ឋានស្ថិត នៅអាគារលេខ១ ផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាលានឹងទទួលពាក្យចុះឈ្មោះ សិស្សចូលរៀនចាប់ពីអាយុ១.៥ឆ្នាំ ដល់១២ឆ្នាំ។

សម្រាប់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលមានបំណងចង់ស្វែងយល់បន្ថែម ពីកម្មវិធីសិក្សា និងព័ត៌មានផ្សេងៗសូមអញ្ជើញ មកទស្សនាសាលា និងជជែកពីការសិក្សារបស់បុត្រធីតា លោក លោកស្រីជាមួយ នាយិកាសាលារៀងរាល់ម៉ោងធ្វើការដែលមាន អាស័យដ្ឋានស្ថិតនៅអាគារលេខ២៤ ផ្លូវ៣០២ កែងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៧៣ ៩៩៩/០៧៧ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] វេបសាយ www.harrods.edu.kh៕