(ភ្នំពេញ)៖ CD Original Song ចំនួនពីរបទ របស់តារាចម្រៀងស្រីសំឡេងស្រទន់ ប្រចាំផលិតកម្ម​សា​ន់ដេ កញ្ញា សុខ ពិសី គឺបទ «ម៉ែ» និងបទ «កំស្រឡាញ់គេអី» ត្រូវបានប្រកាសចេញ​​ល​ក់​ លើទីផ្សារជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលនិពន្ធ អស់រយៈពេលជាច្រើនខែ មកនេះ។

បទ Original Song ចំនួនពីរបទ ដែលច្រៀងដោយតារាស្រីរូបស្រស់សោភា កញ្ញា សុខ ពិសី គឺ​ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក ស៊ិន ធារី និងនិពន្ធបទភ្លេងថ្មីដោយ បូទី ។ បទ «ម៉ែ» និងបទ «កំស្រលាញ់គេអី» ដែលទើបត្រូវបាន​ប្រកាសចេញលក់ថ្មីៗនេះ គឺមាននៅក្នុង​ CD វ៉ុល ២១៦ របស់ផលិតកម្ម សាន់ដេ។

ជាមួយគ្នានឹងការប្រកាស ចេញលក់បទ Original Song ពីរបទ របស់ផលិតកម្មសាន់ដេនេះ​ដែរ​ នៅ​លើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងស្រីកញ្ញា សុខ ពិសី គេសង្កេតឃើញ នាង Share បង្ហោះភ្ជាប់ជាមួយឃ្លីបចម្រៀង ព្រមទាំងសរសេរថា «បទចម្រៀងថ្មីរបស់នាង​ខ្ញុំ បានចេញលក់ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងពេញចិត្ត..!»

តាមការកត់សម្គាល់ បន្ទាប់ពីបទ Original Song ពីរបទរបស់ផលិតកម្មសាន់ដេ ច្រៀង​ដោយតា​រាចម្រៀង សុខ ពិសី ទើបត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គម ត្រឹមតែរយៈ​ពេ​លមួយថ្ងៃប៉ុណ្ណោះ គឺមានការចាប់អារម្មណ៍គាំទ្រ (Like) និង Share ជាច្រើនពាសពេញ​បណ្តា​ញ​​សង្គម ហ្វេសប៊ុក។

ចង់ដឹងថា Original Song ទាំងពីរបទចម្រៀង ដោយកញ្ញា សុខ ពិសី ពីរោះ​យ៉ាងណា​នោះ សូមស្តាប់ជាមួយ Fresh News ទាំងអស់គ្នា៖