Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ប្រោសប្រទានសេចក្តីថ្លែង​អំណរគុណដល់ សម្តេច ស ខេង និងសហការីក្នុងកិច្ចការពារ​សុវត្ថិភាព​ថ្វាយព្រះអង្គ

31-05-2016 17:31

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហប្ញទ័យ ប្រោសប្រទានសេចក្ដីថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចក្រឡាហោម និងសហការីទាំងអស់ នៃក្រសួងមហាផ្ទៃ ដែលបានចូលរួម និងរៀបចំរក្សាសុវត្ថិភាព បានល្អប្រសើរ ក្នុងឱកាសដែល​ស្ដេចយាងប្រារព្ធ ព្រះរាជពិធីច្រត់​ព្រះនង្គ័ល នៅទីលានជល់ដំរីខេត្តសៀមរាប ព្រមទាំងយាងប្រារព្ធព្រះរាជពិធីបួងសួង នៅប្រាសាទកោះកែរ និងសួរសុខទុក្ខប្រជារាស្ត្រស្ថិតក្នុងភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នេះបើតាមលិខិតនេះបើតាមលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនសម្តេចក្រឡាហោម ស ខេង៕

សូមអានលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ទាំងស្រុង៖