(ត្បូងឃ្មុំ)៖ ពិធីចុះអនុស្សារណៈយោគយល់រវាងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងមន្ទីរពេទ្យទន្តសាស្ត្ររំចង់ ដើម្បីផ្តល់សេវាព្យាបាល ជំងឺមាត់ធ្មេញ និងអភិវឌ្ឍធនធានមនុស្សផ្នែកទន្តសាស្រ្ត បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ក្រោមវត្តមានលោក ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ ក្រុមការងារពេទ្យទន្តសាស្ត្ររំចង់ បានជួយព្យាបាលធ្មេញ ជូនប្រជាពលរដ្ឋបានចំនួន៥១នាក់ បិទបញ្ចប់គ្លីនិកចល័តនៅម៉ោង៤រសៀល។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានដៃគូរប្រតិបត្តិការជាច្រើន ក្នុងនោះមានអង្គការបេះដូងជប៉ុនផងដែរ ដែលជួយធ្វើការងារសប្បុរស ដើម្បីប្រជាជននៅស្រុកជុំវិញ រួមមាន៖ ស្រុកក្រូចឆ្មារ ស្រុកឃ្មុំ ស្រុកមួយចំនួននៅខេត្តក្រចេះ។

សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ ដែលមានបំពាក់ដោយបរិក្ខារទំនើប។

ជាមួយគ្នានេះមន្ទីរពេទ្យបង្អែងស្រុកក្រូចឆ្មារ មានបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗអគារ បន្ទប់ល្អ និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ៕