ឧកញ៉ា ទ្រី ភាព ចាប់ដៃជាមួយក្រុមហ៊ុនមកពីហុងកុង បោះទុន ៣០០លានដុល្លារ សាងសង់ផែពហុវិស័យ នៅខេត្តកែប
30-05-2016 21:37
(កែប)៖ ក្រុមហ៊ុនទ្រីភាពគ្រុប ដែលមានឧកញ៉ា ទ្រី ភាព ជាអគ្គនាយក បានចាប់ដៃជាមួយក្រុមហ៊ុន HUTCHISON PORTS DEVEL OPMENT LIMITED មកពីហុងកុង បោះទុនប្រមាណ ៣០០លានដុល្លារសហរដ្ឋអាមេរិក សាងសង់ផែពហុវិស័យមួយ នៅក្នុងខេត្តកែប។
កិច្ចសហប្រតិបត្តិការ នៃក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៦ នៅវិមានលំហែ ទ្រី ផាលែស ក្រុងកែប ខេត្តកែប។
យោងតាមតំណាងក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព បានឲ្យដឹងថា កំពង់ផែពហុវិស័យនេះ គ្រោងនឹងសាងសង់បញ្ចប់នៅចុងឆ្នាំ២០១៩ ហើយកំពង់ផែនេះ នឹងដើរតួនាទីសំខាន់ដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ រួមមានទាំងការដឹកជញ្ជូនប្រេងផងដែរ៕