(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ទើបទទួលបានរូបថតចំណាស់ មួយសន្លឹកថែមទៀត ដែលជារូបថតសម្តេចពេលចរចារកសន្តិភាពមុនឆ្នាំ១៩៩០ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្ដេចមិនច្បាស់ថារូបនោះថតនៅឆ្នាំណាទេ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោបានលើកឡើងយ៉ាងដូច្នេះថា៖ «ទើបទទួលបានរូបថតមួយសន្លឹកទៀតតែមិនដឹងថា ថតនៅឯណា? ពេលណា និងលើកដៃជាសញ្ញាអ្វី? អ្វីដែលច្បាស់រូបថតនេះ គឺជំនាន់ចរចារកសន្តិភាពមុនឆ្នាំ១៩៩០ ដែលពេលនោះខ្ញុំប្រើប្រដាប់ខ្ទាស់ក្រវ៉ាត់ក»៕