(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៣៧រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣៧រូប ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នោះ រួមមាន ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន៨រូប, ឧត្តមសេនីយ៍ទោ ចំនួន១៥រូប និងឧត្តមសេនីយ៍ត្រី ចំនួន១៤រូប៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖