(កោះកុង)៖ លោកបណ្ឌិត ម៉ុង ប្ញទ្ធី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានប្រគល់កូនឈើធ្នង់ចំនួន២០០ដើម ដល់អាជ្ញាធរស្រុកបូទុមសាគរ ដើម្បីដាក់លំអរនៅលើសួនច្បារភ្នំត្រងោល ជាតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតក្នុងនៅស្រុកបូទុមសាគរ ខេត្តកោះកុង។

នាឱកាសនោះលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឲ្យដឹងថា ក្នុងនាមលោកជាអាជ្ញាធរដែនដី ស្រុកបូទុមសាគរ លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលលោក ម៉ុង ប្ញទ្ធី មានសប្បុរសធម៌ បានផ្តល់កូនឈើ ធ្នង់ចំនួន២០០ដើម ដល់អាជ្ញាធរស្រុកបូទុមសាគរ ដើម្បីដាក់ដាំនៅលើសួនច្បារកំពូលភ្នំត្រងោល ដែលជាតំទេសចរណ៍ធម្មជាតិ ក្នុងការទាក់ទាញផ្នែកវិស័យទេសចរណ៍ដើមសោមភ័ណ្ឌភាព និងកាត់បន្ថយភាពក្រីក្រ ក្នុងជីវភាពគ្រួសារបានមួយកម្រិតផងដែរ។

លោកអភិបាលបន្តថា នៅលើកំពូលភ្នំត្រងោលនេះ អាជ្ញាធរស្រុកខេត្ត មានគម្រោងសាងសង់ទីវត្តអារាមទុកសម្រាប់ ឧបាស័ក ឧបាសិកា ដើម្បីពុទ្ធសាសនាខ្មែរយើងនក្នុងការលើលស្ទួយផ្នែកវិស័យទេសចរណ៍ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុក បានបន្ថែមថា លោក និងក្រុមការងារត្រៀមខ្លួនរកពេលវេលា ដើម្បីដាក់ដាំ កូនឈើធ្នង់ចំនួន២០០ដើម នៅពេលឆាប់នេះ ក្នុងរដូវវស្សាភ្លៀងធ្លាក់ហើយក៍មិនឲ្យលោកបណ្ឌិត ម៉ុង ប្ញទ្ធី ខកបំណងឡើយ៕