(ត្បូងឃ្មុំ)៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ហាក់ ពិសី អធិការរងទទួលការងារអត្តសញ្ញាណកម្ម បានចុះត្រួតពិនិត្យវាយតម្លៃលើការងារស្ថិតិ និងបូកសរុបរបាយការណ៍ប្រចាំខែកក្កដា លើកទិសដៅខែសីហា ឆ្នាំ២០២២។

លោកវរសេនីយ៍ទោ ហាក់ ពិសី បានត្រួតពិនិត្យលើការងារក១-ក៩ ពិនិត្យត្រាទាំង៧ ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងត្រួតពិនិត្យលើឯកសារផ្សេងៗ។

លោកវរសេនីយ៍ទោ ហាក់ ពិសី បានកោតសសើរប៉ុស្ដិ៍រដ្ឋបាលសួង ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ៕