(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៨នាក់ និងជាសះស្បើយ៣៧នាក់

២៖ មីយ៉ាន់ម៉ា ដាក់កំហិតលើគណបក្សនយោបាយទាំងអស់ ក្នុងការទាក់ទងជាមួយបរទេស

៣៖ ឯកអគ្គរដ្ឋទូតចិនបង្ហាញសមិទ្ធផលផ្លែផ្កាធំៗទាំង៦ ក្នុងដំណើរទស្សនកិច្ចរបស់លោកទីប្រឹក្សារដ្ឋចិន មកកាន់ប្រទេសកម្ពុជា និងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា

៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យកែលម្អទំនាក់ទំនងជាមួយជប៉ុន

៥៖ មន្ត្រីរដ្ឋាភិបាល, ក្រុមអ្នកអភិរក្ស និងសិល្បករ បន្តទទូចឱ្យបញ្ឈប់ការជួញដូរ ការបរិភោគសាច់សត្វព្រៃ និងបញ្ឈប់វិបត្តិអន្ទាក់ក្នុងតំបន់ធនធានធម្មជាតិ

៦៖ សមាជិកសភាអាមេរិកមួយក្រុម ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ចំពោះមុខភាពតានតឹងជាមួយចិន

៧៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បង្ហាញលទ្ធផលនៃកិច្ចប្រជុំចរចាដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ ឆ្នាំ២០២៣ ខណៈភាគីកម្មករ និងនិយោជកមិនទាន់ដាក់តួលេខនៅឡើយ

៨៖ មានអ្នកចូលរួមផ្តល់មតិក្នុងការស្ទង់មតិជាសកលតែ ៦.៣១% ប៉ុណ្ណោះដែលសម្គាល់ថា សហរដ្ឋអាមេរិកនឹងបន្តគ្រប់គ្រងពិភពលោក

៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៣.៨លាននាក់ និងស្លាប់៣៥.៤ម៉ឺននាក

១០៖ លោក គីស៊ីដា សន្យាថាជប៉ុននឹងមិនបង្កសង្រ្គាមជាមួយប្រទេសដទៃ ឡើយ

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១៤៨,៥០៦នាក់, ដូសទី៣ចំនួន ៩,៨៩៩,១៩៨នាក់, ដូសទី៤ចំនួន ៣,៧៧៥,៦៤៥នាក់ និងដូសទី៥ចំនួន ៥៤៦,៨៧៥នាក់ (គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២)

១២៖ លោក ពូទីន ថារុស្ស៊ី-កូរ៉េខាងជើង នឹងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែម

១៣៖ ក្រសួងសុខាភិបាល ដាក់ពិន័យមន្ទីរពហុព្យាបាល ម្លិះដង្កោ និងព្រមានដកអាជ្ញាប័ណ្ណ ក្រោយបំពានគោលការណ៍ណែនាំរបស់ក្រសួង

១៤៖ អ្នកចូលរួមផ្តល់មតិចំនួន ៧៨.៣៤ % លើពិភពលោកសម្គាល់ថា សេដ្ឋកិច្ចរបស់ចិនបានក្លាយជាក្បាលម៉ាស៊ីន របស់ពិភពលោក

១៥៖ រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អភិបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការលើម្ចាស់គ្លីនិកឯកជន ដែលប្រើប្រាស់រថយន្តគិលានសង្គ្រោះ ខុសពីការណែនាំរបស់ក្រសួង

១៦៖ លោក ណារិនដ្រា ម៉ូឌី៖ «ឥណ្ឌាដាក់គោលដៅ ក្លាយជាប្រទេសអភិវឌ្ឍន៍ ក្នុងរយៈពេល២៥ឆ្នាំខាងមុខ»

- ព័ត៌មាន Fresh News Plus

១៖ YouTube គ្រោងបើកដំណើរការ Video Streaming ឆាប់ៗខាងមុខនេះ

២៖ តុលាការអូស្ត្រាលីបង្គាប់ឱ្យក្រុមហ៊ុន Google បង់ប្រាក់ចំនួន ៤៣លានដុល្លារសម្រាប់ការក្លែងបន្លំអ្នកប្រើប្រាស់

៣៖ Will Zalatoris ឈ្នះពានកម្រិត PGA Tour Playoff ជាលើកដំបូងក្នុងអាជីព បានរង្វាន់ជិត ៣លានដុល្លា

៤៖ Spurs សម្រេចបញ្ចេញ Celso ក្នុងលក្ខណ្ឌខ្ចីជើងទៅកាន់ Villarreal

៥៖ អ្នកចាត់ការ Man United បានលុបចោលថ្ងៃឈប់សម្រាក់របស់កូនក្រុម ក្រោយចាញ់ ២ប្រកួត

៦៖ តើទូរទស្សន៍រុស្ស៊ី RT ដំណើរការបានយ៉ាងដូចម្ដេច?


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)