(ភ្នំពេញ)៖ ក្បួនដង្ហែញត្តិរបស់គណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមហើយ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ដោយចេញពីទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ទៅកាន់ព្រះបរមរាជវាំង ខណៈដែលសមត្ថកិច្ចបានរបាំងការពារនៅក្បែរ ទីតាំងវត្តចាក់អង្រែលើ ដើម្បីរារាំងដល់ការហែញត្តិនេះ។

Live Update:

* នៅពេលនេះ សមត្ថកិច្ចបានដាក់របាំងដ៏រឹងមាំមួយ នៅក្បែរស្ពានអាកាសក្បាលថ្នល់ ខាងមុខវត្តចាក់អង្រែលើ។
* នៅខណៈពេលនេះ សមត្ថកិច្ចនិងតំណាងរាស្រ្តកំពុងនិយាយចរាចរ អំពីការហែញត្តិ។
* ស្ថានភាពរវាងក្រុមហែក្បួន និងសមត្ថកិច្ច ហាក់មានតានតឹងដោយក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ សុំឡានចំនួន៣៦គ្រឿងឆ្លងកាត់ ដើម្បីហែញតិ្ត ប៉ុន្តែខាងកម្លាំងសមត្ថកិច្ចមិនអនុញ្ញាតនោះទេ។