(ភ្នំពេញ)៖ សន្និសីទកាសែតអំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា បានចាប់ផ្តើមហើយ នៅម៉ោង១២៖៣០ ថ្ងៃត្រង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦​នេះ បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័ត ឱ្យតុលាការ និងសមត្ថកិច្ចបន្តនីតិវិធី ចំពោះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាតំណាងរាស្រ្ត ដែលមិនចូលខ្លួនទៅនឹងការកោះហៅ របស់តុលាការ ចំនួន២លើក។

សន្និសីទនេះ នឹងធ្វើឡើងនៅសាលសន្និសីទទី២-៣ នៃរដ្ឋសភា ដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា៕