(ភ្នំពេញ)៖ សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស បាននិមន្តប្រទានភ្លើងបូជាសពឧបាសិកា កុសលចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ដែលត្រូវជាមាតាក្មេកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមាតាបង្កើតលោកស្រី ខៀវទេព រង្ស៊ីកាញារីទ្ធ នៅបរិវេណវត្តលង្កា ព្រះកុសុមារាម ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។

មហាឧបាសិកាកុសលចិន្តាពុទ្ធសាស នូបត្ថម្ភក៍ ពេន យុត មាតាក្មេកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមាតាបង្កើត លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ តែងតែប្រតិបត្តិអំពើល្អ ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ។

ក្នុងវិយោគកថា បង្កប់ដោយក្តីរន្ធត់ឥតឧបមា ក្នុងពិធីបុណ្យឈាបនកិច្ចសព មហាឧបាសិកា ពេន យុត ដែលជាមាតាប្រកបដោយព្រះព្រហ្មវិហារធម៌ និងចរិយាធម៌ដ៏ពិសិដ្ឋរបស់កូនចៅ ចៅទួត និងញាតិសន្តាន នៅព្រឹកថ្ងៃទី១៤ ខែសីហានេះ កូនចៅញាតិសន្តានជិតឆ្ងាយ ថ្នាក់ដឹកនាំមន្រ្តី និងបុគ្គលិកនៃក្រសួងព័ត៌មាន បានសំដែងក្ដីសោកសង្រេង និងអាឡោះអាល័យ ជាពន់ពេក ចំពោះមរណភាពរបស់ មហាឧបាសិកា ពេន យុត ដោយបានសូមវន្ទា សង្រួមកាយវាចាចិត្ត សំពះលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកា កុសលចិន្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ជាអ្នកម្តាយ ជីដូន ជីដូនទួត ជាទីស្រឡាញ់ ដើម្បីជូនដំណើរជាលើកចុងក្រោយដោយគ្មានថ្ងៃត្រឡប់វិញនោះឡើយ។

វិយោគកថា បានសង្កត់ធ្ងន់ថា «ជាពលរដ្ឋកម្ពុជាមួយរូប មហាឧបាសិកា កុស ល ចិន្តាពុទ្ធសាស នូបត្ថម្ភក៍ ពេន យុត តែងតែប្រតិបត្តិអំពើល្អ ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ»

មហាឧបាសិកា កុសលចិន្តាពុទ្ធសាស នូបត្ថ ម្ភក៍ ពេន យុត ប្រសូតនៅ ឆ្នាំ១៩៣០ មានបិតានាម ទេព ពេន និងមាតានាម អឿង យាប មហាឧបាសិកា ជាបុត្រីទោល។ ក្រោមសម័យអាណានិគមនិ យ មបារាំងសេស មហាឧបាសិកាបានសិក្សារៀនសូត្រកម្រិតបឋមសិក្សា និងបន្ទាប់មកពេលពេញវ័យ វឌ្ឍនាកាបានចាប់យកជំនាញផ្នែកកាត់ដេរ និងរចនាម៉ូតរហូតមកទល់នឹងពេលដែលកសាងជីវិតជាភរិយាស្វាមី ជាមួយលោកវេជ្ជបណ្ឌិត ទេព ថូ ជាមន្ត្រីសុខាភិ បាលជាន់ខ្ពស់មួយរូបនៃកងយោធពលខេមរភូមិន្ទក្នុងសម័យសង្គមរាស្ត្រនិយម។

ទោះបីឧបាសិកា ពេន យុត និងលោក ទេព ថូ ត្រូវផ្លាស់បំពេញភារកិច្ចនៅតាមទីកន្លែងជាច្រើ ន ក្នុងនាមជាគ្រូពេទ្យកងទ័ព ដូចជា ចាត់ទៅបម្រើការនៅខេត្តកំពង់ឆ្នាំង រាម ខេត្តព្រះសីហនុ ជាដើម គឺក្នុងនាមជាមាតាបិតាប្រកបដោយព្រហ្មវិហារធម៌ និងមានការទទួលខុសត្រូវចំពោះបុត្រធីតា ទាំង៧រូប រួមមាន៖ ១- លោក ទេព ណាត, ២- លោក ទេព ណុល, ៣- លោក ទេព នី, ៤- លោក ទេព រង្សី, ៥- លោកជំទាវ ទេព រង្ស៊ី, ៦- លោក ទេព វង្សា, ៧- លោក ទេព ស៊ុនថា។

បុត្រធីតាទាំងអស់របស់ មហាឧបាសិកា ពេន យុត សុទ្ធតែបំពេញបាននាទីជាបញ្ញាជនជាពលរដ្ឋ ប្រកបដោយសមត្ថភាពចូលរួមបម្រើកិច្ចការសង្គមជាតិ វិស័យ សុខមាលភាពសាធារណៈ ទាំងនៅក្នុងសម័យសង្គមរាស្ត្រនិយម និងក្នុងសម័យតេជោក្រោយមហាជ័យជម្នះ ៧មករា រហូតមកទល់នឹងពេលបច្ចុប្បន្ន។

នៅក្នុងរបបទាសភាព ប្រល័យពូជសាសន៍ប៉ុលពត មហាឧបាសិកា ពេន យុត និងក្រុមគ្រួសារបានត្រូវជម្លៀសចេញពីរាជធានីភ្នំពេញ ឱ្យទៅរស់នៅក្នុងឋានៈ ជាប្រជាជនថ្មីក្រោមទម្ងន់ទារុណកម្ម និ ង ការបង្អត់អាហារនៅសហករណ៍ភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដូចប្រជាជនរាប់លាននាក់ ដែលត្រូវបាន បណ្តេញចេញពីលំនៅឋាននាសម័យកាលនោះដែរ ។

មហាឧបាសិកា ពេន យុត ក្រោយថ្ងៃរំដោះ ៧មករា បានចូលរួមយ៉ាងសកម្មជាមួយស្វាមី ក្នុងកា រងារស្តារ និងកសាងឡើងវិញវិស័យសុខាភិបាល និងវេជ្ជសាស្ត្រ ដោយបានចូលបម្រើការ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងគ្រាសម័យកាលនោះ មហាឧបាសិកា ពេន យុត ក៏បានរួមចំណែកបម្រើការផ្ទាល់ជាមួយលោកជំទាវ ផ្លេក ភិរុណ ប្រធានកាកបាទក្រហមកម្ពុជា សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្នុងទសវត្សក្រោយៗ។

បន្ទាប់ពីវ័យវឌ្ឍនាការឈានចូល មជ្ឈិមវ័យ ពិសេសការរីកច ម្រើន របស់ព្រះរាជាណាចក្រកម្ពុជា មហាឧបាសិកា ពេន យុត បានជម្រះកាយសង្រួមចិត្តបូជាជីវិតទៅក្នុ ង គន្លងព្រះពុទ្ធសាសនា ដោយបានបួសជាសីលវតី គង់នៅវត្តមង្គលវ័ន្ត (ហៅវត្តស្វាយដង្គុំ) រហូតដ ល់ ទីបញ្ចប់ជីពជន្មា នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

មហាឧបាសិកា ពេន យុត មានស្នាដៃទាំងពុទ្ធចក្រ និងអាណាចក្រ រួមចំណែកដ៏ធំធេងក្នុងការទ្រទ្រង់ទីអារាមវត្តស្វាយដង្គុំរាជធានីភ្នំពេញ វត្តថ្មគរល្វាឯម ខេត្ត កណ្តាល និងវិស័យសង្គមកិច្ចនៅទីកន្លែងជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។

នៅឆ្នាំ ១៩៩១ មហាឧបាសិកា ពេន យុត ដោយជ្រះថ្លាក្នុងអារម្មណ៍ អញ្ជលីផ្ចង់ផ្តោតតែលើសីល និងទាន តាមពុទ្ធោវាទ ពិសេសគឺបានលើកស្ទួយវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋឲ្យកាន់តែខ្ពង់ខ្ពស់ត្រូវបានការប្រោសប្រទានពីសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានគោរមងារ «កុសលចិន្តាមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍» ប្រគល់ជូន មហាឧបាសិកា ពេន យុត នៅថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ខណៈនេះជាវេលាបានមកដល់ ហើយ ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នា សូមអធិដ្ឋានលំឱនកាយ គោរពចំពោះដួងវិញ្ញាណក្ខន្ធរ បស់ មហាឧបាសិកា កុសលចិន្តាពុទ្ធសាស នូបត្ថ ម្ភក៍ ពេន យុត គឺជាការចងចាំមិនអាចបំភ្លេចបាន ពីសំណាក់កូនចៅញាតិមិត្តពុទ្ធបរិស័ទ ចំពោះការបាត់បង់មហា ឧបាសិកា ពេន យុត ជាអ្នកម្តាយ ជីដូន ជីដូនទួត និងពុទ្ធសានិក យ៉ាងល្អចាកឆ្ងាយពីចក្រវាឡយើង នេះ ជារៀងរហូត ជាការបាត់បង់ដ៏ធំធេងបំផុត ក្នុងចំណោមក្រុមគ្រួសារកូនចៅ ចៅទួត ចៅលួត ដែលចាត់ទុកមហាឧបាសិកា ជាប្រទីបបំភ្លឺ និងជាទីគោរពសក្ការៈបំផុត៕