(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៤,៤០៣នាក់ នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៧៩១,០៤៦នាក់។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន ស៉ិនហួរ នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មាន ៣,៩៣៤ នាក់ ជាករណីនាំចូល និងចំនួន ៤៦៩ ជាករណីឆ្លងក្នុងស្រុក។

គួរបញ្ជក់ថា បើក្រសួងសុខាភិបាលសិង្ហបុរី, នៅថ្ងៃសៅរ៍នេះមានអ្នកជំងឺកូវីដ ១៩ ចំនួន ៤នាក់បានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១,៥៥៦នាក់៕