(ភ្នំពេញ)៖ អគ្គលេខាធិការ នៃរដ្ឋសភា នឹងធ្វើសន្និសីទកាសែតមួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គ នៃរដ្ឋសភា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦​នេះ បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័ត ឱ្យតុលាការនិងសមត្ថកិច្ចបន្តនីតិវិធី ចំពោះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាតំណាងរាស្រ្ត ដែលមិនចូលខ្លួនទៅនឹងការកោះហៅ របស់តុលាការចំនួន២លើក។

សន្និសីទនេះ នឹងធ្វើឡើងនៅ សាលសន្និសីទទី២-៣ នៃរដ្ឋសភា ក្នុងនោះក៏មានបង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋសភាផងដែរ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា៖