(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដែលមានសំឡេងភាគច្រើនដាច់ខាត បានសម្រេចអនុម័តឱ្យសមត្ថកិច្ច និងតុលាការ បន្តនីតិវិធីរបស់ខ្លួន​ចំពោះករណីលោក កឹម​ សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិហើយ ជុំវិញបទល្មើសប្រឆាំងទៅនឹងដីកាកោះហៅរបស់តុលាការ។

ការសម្រេចឲ្យដំណើរការនេះ ដោយសម្លេង៦៨លើ៦៨ របស់សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំអវត្តមានសមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ។