(ភ្នំពេញ)៖ អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក ខៀវ សាម៉េត បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា អ្នកគាំទ្រមានសំបុត្របានពេញស្តាតអស់ហើយ គ្រាដែលអ្នកអត់សំបុត្រកំពុងសម្រុកចូលខ្លាំងតាយរយះផ្លោះរបង ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ជាយថាហេតុ។

ទន្ទឹមគ្នានោះ អ្នកគាំទ្រឯទៀតក៏អាចទស្សនាតាមកញ្ចក់ទូរទស្សន៍ BTV នៅផ្ទះបានដែរ ដោយសារតែស្តាតអូឡាំពិកអាចផ្ទុកអ្នកគាំទ្របានតែប្រហែល ៦៥,០០០នាក់ និងច្រើនបំផុតជិត ៧០,០០០នាក់។

សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងកម្ពុជា ទល់នឹងទីម័រខាងកើត នឹងចាប់ផ្តើមនៅប៉ុន្មាននាទីខាងមុខនេះ ដោយប្រិយមិត្តអ្នកគាំទ្រតាមកញ្ចក់ទូរទស្សន៍ BTV និង Fresh News TV រួមជាមួយ Facebook និង YouTube ទៀតផង៕