(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ខណៈពិភពលោកកំពុងមានជម្លោះ ការរៀបចំកៅអីរដ្ឋមន្រ្តីការបរទេសមកប្រជុំអាស៊ាន នៅរាជធានីភ្នំពេញ ក៏លំបាកដែរ ដោយសាររដ្ឋមន្ត្រីការបរទេសខ្លះមិនចង់អង្គុយជិតគ្នា

២៖ សម្ដេចតេជោ ហ៊ុន សែន៖ ជារៀងរាល់ខែ រាជរដ្ឋាភិបាលត្រូវបន្តចំណាយ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយកូវីដ១៩

៣៖ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមបុណ្យសពលោក អាបេ ដល់ទីក្រុងតូក្យូ នាថ្ងៃទី២៧ ខែកញ្ញាខាងមុខ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ ជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាមានមហិច្ឆតាចង់ឲ្យមានលេខាធិការដ្ឋាន RCEP នៅរាជធានីភ្នំពេញ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ មិនបណ្តុះបណ្តាលកូនឲ្យធ្វើមេចោរទេ ហើយស្វាគមន៍កូនអ្នករិះគន់ចូលរួមប្រកួតប្រជែងគ្នា

៦៖ សម្តេចតេជោ ហ៊ុន សែន៖ គេជេរថា «ហ៊ុនសែនល្ងង់» តែកាន់អំណាចបានជាង៤០ឆ្នាំ, ចុះអ្នកដែល ហ៊ុន សែន ប្រើបានជាអ្វី?

៧៖ សម្ដេចតេជោ ហ៊ុន សែន៖ ពីមុនមិនចង់ឱ្យកូនចូលនយោបាយឱ្យត្រឹមធ្វើទាហាន តែពេលនេះសម្តេចជំរុញឱ្យកូនចៅប្រឡូកចូលនយោបាយទាំងអស់

៨៖ សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញលើកនេះ មិនបានធ្វើឱ្យបាត់បង់តួនាទីរបស់សភាទេ ហើយប្រហែលជាវិសោធនកម្មលើកចុងក្រោយ

៩៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំកែតម្រូវថ្ងៃខួបកំណើត គឺដើម្បីឱ្យកូនចៅបានដឹងពីថ្ងៃកំណើតពិតរបស់ខ្ញុំ»

១០៖ រឿងស្នើអឺរ៉ុប និងអាមេរិកពិចារណារឿងទណ្ឌកម្មលើរុស្ស៉ី សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មានឱកាសនិយាយ ត្រូវតែនិយាយ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ មានមូលហេតុសំខាន់ៗចំនួន៤ នាំឱ្យសម្តេចយកកម្ពុជាចូលជាសមាជិកអាស៊ាន

១២៖ សម្ដេចតេជោ ហ៊ុន សែន៖ «កត្តាសុវត្ថិភាព» ទើបធ្វើឲ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំអាស៊ានដោយផ្ទាល់បាននៅពេលនេះ

- ព័ត៌មាន Fresh News Plus

១៖ Meta មេធំរបស់ Facebook គ្រោងរៃអង្គាសប្រាក់ ១០ពាន់លានដុល្លារតាមរយៈការលក់មូលបត្របំណុល

២៖ លេចធ្លាយតម្លៃ iPhone 14 ដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ ទំនងជាធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្ត


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)