(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ មានករណីជនជាតិចិនម្នាក់ដេកស្លាប់ ដោយមានកាំភ្លើងនៅក្បែរសព នៅចំណុចភោជនីយដ្ឋានអង្គរបិច ស្ថិតក្នុងក្រុមទី១៦ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រពភពីសមត្ថកិច្ច បានរាយការណ៍ថា សពមានឈ្មោះ ស៊ូ ស៊ាង (SU XIANG) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត អាយុ១៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH4725788។

សមត្ថកិច្ចក៏បានបន្តទៀតថា ករណីនេះនៅមិនទាន់មានប្រភពច្បាស់ការណាមួយ បញ្ជាក់បាននៅឡើយទេ ក៏ប៉ុន្តែបើតាមប្រភពចេញពីកន្លែងកើតហេតុសង្ស័យថា ជាករណីបាញ់សម្លាប់ខ្លួនឯង (អត្តឃាត) ដោយសារមានឃើញ អាវុធខ្លីមួយដើមនៅក្បែរនោះ។

យ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញ កំពុងបន្តពិនិត្យធ្វើកោសល្យវិច័យបន្ថែមទៀត និងឆែកកាមេរ៉ាកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវលម្អិតពីរឿងនេះ។

បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕