(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាសមួយ ស្ដីពីការជ្រើសរើសមន្រ្ដីរាជការ ចំនួន៧៦៨នាក់ ដើម្បីចូលបំរើការងារ ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ក្នុងឆ្នាំ២០១៦។

ល័ក្ខខណ្ឌនៃការជ្រើសរើស មន្រ្ដីរាជការទាំងអស់ត្រូវមាន៖ សញ្ជាតិខ្មែរ, មានអាយុចាប់ពី២៨ដល់៣៥ឆ្នាំ, ត្រូវមានសញ្ញបត្រទទួល ស្គាល់ ដោយក្រសួងអប់រំយុវជននិងកីឡា ឬក្រសួងរាជរដ្ឋាភិបាល សមស្របតាមជំនាញដែលត្រូវជ្រើសរើស៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាលទាំស្រុង៖