(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅប្រទេសសឹង្ហបុរី។

កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ រួមមានសម័យប្រជុំពេញអង្គ និងសម័យប្រជុំពិសេស ដែលផ្តល់នូវវិសាលភាពសម្រាប់កិច្ច ពិភាក្សាដ៏ទូលំទូលាយ ទៅលើនិន្នាការសន្តិសុខតំបន់ សំខាន់ៗដូចជាអនុញ្ញាត ឲ្យពិនិត្យពិច័យយ៉ាងពិស្តារ លើប្រធានបទទាក់ទង ទៅនឹងតំបន់នាពេលបច្ចុប្បន្ននេះ៕