(បាងកក)៖ អគ្គមហេសីស្តេចថៃព្រះនាម Sirikit បានយាងទៅពិនិត្យអការៈរោគនៅឯមន្ទីរពេទ្យទីក្រុង បាងកក ហើយក្នុងនោះដែរក្រុមគ្រូពេទ្យបានបញ្ជាក់ថា មហាក្សត្រិយព្រះជន ៨៣វស្សាអង្គនេះ កំពុង ទទួលរងការវាយប្រហារដោយជំងឺឈាមកកក្នុងខួរក្បាល។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះព្រះបាទ Bhumibol Adulyadej ដែលត្រូវជាព្រះស្វាមីក៏បាន យាងចូលមន្ទីរពេទ្យទីក្រុងបាងកកដូចគ្នា ដើម្បីពិនិត្យ និងតាមដានអការៈរោគជាច្រើន ក្នុងនោះមាន ទឹកដក់ក្នុងខួរក្បាល ដែលជាជំងឺរុំារ៉ៃមួយ ពីលើជំងឺចាស់ជរាជាច្រើនទៀតនៅក្នុងព្រះកាយរបស់ស្តេចថៃ ដែលមានព្រះជន ៨៨វស្សា និង សោយរាជ្យយូរជាងគេនៅលើពិភពលោកអង្គនេះ។

យ៉ាងណាក៏ដោយក្រុមគ្រូពេទ្យថៃ នៅតែបន្តតាមដានអការៈរបស់ ព្រះអង្គទាំងពីរយ៉ាងយកចិត្តទុកដាក់ បំផុត។ សម្រាប់រាជវង្សថៃបច្ចុប្បន្ននេះ ហាក់កំពុងតែមានការព្រួយបារម្ភខ្លាំងចំពោះអ្នកស្នងរាជ្យសម្បត្តិ និងស្ថិរភាពនៅក្នុងប្រទេស ដោយសារតែក្រោយពីការកែប្រែរដ្ឋធម្មនុញ្ញដែល ផ្តល់អំណាចពេញលេញ ដល់រាជវង្សកាលពីឆ្នាំ ១៩៣២នោះ ប្រទេសថៃបានឆ្លងកាត់រដ្ឋប្រហារយោធា ១៩លើក និង ប្តូររដ្ឋធម្មនុញ្ញ ១៩ដងផងដែរ៕