(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២០ករណី ក្នុងនោះ ករណីប្រើប្រាស់៨ករណី, ជួញដូរ១១ករណី និងដឹកជញ្ជូនរក្សាទុក១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥១នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣៦៧៨ករណី ឃាត់មនុស្ស៨៨៣៣នាក់ (ស្រី៥៤៧នាក់)៕