(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរ​បាលរាជ​ធានី​ភ្នំពេញ បានចុះទៅចាប់ខ្លូនមេ​កន្ទុយ​លេខ២នាក់ នៅក្នុងផ្សារ​ចោមចៅ នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦​នេះ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងប្រិតបត្តិការចុះបង្ក្រាបល្បែងស៊ីសងនោះ មេកន្ទុយលេខទាំង២នាក់ និងវត្ថុតាងមួយចំនួន ត្រូវបានសមត្ថកិច្ចចាប់​បញ្ជូលរថយន្ដ​ចេញទៅបាត់យ៉ាង​លឿន។ តែអ្វីដែលមហាជនហួសចិត្តនោះ គឺការចាប់​ខ្លួនមេកន្ទុយលេខនេះ សមត្ថកិច្ចរារាំងមិនធ្វើអ្នកកាសែត ថតសកម្មភាពដើម្បីយក​មកផ្សាយនោះទេ ហើយថែមទាំងស្រែក​សំឡុតអ្នកកាសែត​ទៀតផង៕