(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីសរុបទូទាំងប្រទេសចំនួន៥២៧រូប សម្រាប់បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីនេះ នឹងចាប់ផ្តើមនៅដើមខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

មុខការដែលត្រូវការជ្រើសរើស មានដូចខាងក្រោម៖
* ជំនួយការរដ្ឋបាល និងលេខាធិការ ចំនួន២៤រូប
* ជំនួយការគណនេយ្យ ចំនួន២៥រូប
* ជំនួយការប្រតិបត្តិការ ចំនួន៨រូប
* ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន២៥រូប
* លេខាធិការ ចំនួន២៥រូប
* ជំនួយការអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ (គ្រូបង្ហាត់) ចំនួន៤១៤រូប
* អ្នកបើកបររថយន្ត ចំនួន៦រូប។

គួរជម្រាបថា ការសម្រេចជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គឺធ្វើឡើងតាមរយៈកិច្ចប្រជុំរបស់ គ.ជ.ប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានស្ដីពីខ្លឹមសារនៃកិច្ចប្រជុំរបស់ គ.ជ.ប៖