(អាមេរិក)៖ យោងតាមសេចក្ដីប្រកាសរបស់សេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា បានចាកចេញពីប្រទេសវៀតណាមហើយ នៅម៉ោង១២៖៥០នាទី ថ្ងៃទី២៥ ខែឧសភានេះ ដើម្បីធ្វើ​ដំណើរ​​ឆ្ពោះ​ទៅកាន់​ប្រទេសជប៉ុន។

នៅក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃនៅក្នុងប្រទេសវៀតណាម លោក អូបាម៉ា ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក បាន​​ប្រកាសលើកលែងទណ្ឌកម្ម​ ចំពោះជំនួញសព្វាវុធពីប្រទេសវៀតណាម ប៉ុន្តែអ្វីដែលគេមើលឃើញជាក់ស្ដែងនោះគឺ​បញ្ហា​សិទ្ធិមនុស្ស មិនត្រូវបាន​លើកយកទៅពិភាក្សាឡើង ដែលជាហេតុនាំឲ្យមានមតិរិះគន់​ចំពោះដំណើរទស្សនកិច្ចនេះ។

គួរបញ្ជាក់ផងដែរថា លោក អូបាម៉ា នឹងទៅដល់ប្រទេសជប៉ុន នៅម៉ោង ៥៖៥០នាទីយប់នេះ ហើយនឹងជួបពិភាក្សា​ជាមួយនាយករដ្ឋមន្ត្រីជប៉ុន​​ លោកស៊ីនហ្សូ អាបេ លើបញ្ហាមួយចំនួន៕