(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ចើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៦ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៤ ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៨ និងថ្នាក់បណ្ឌិត ជំនាន់ទី១-ទី២ ដែលបានបញ្ចប់ការសិក្សា ដោយ ជោគជ័យទាំងអស់ នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯករាជ្យ)។

Fresh News TV នឹងផ្សាយផ្ទាល់ (Live) កម្មវិធីនេះ ដោយចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក, ផ្សាយទៅកាន់ Fresh News, Facebook និង Youtube ផងដែរ៕