(ភ្នំពេញ)៖ សាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅមានរៀបចំពិធីចុះអនុស្សារណ:យោគយល់គ្នា ជាមួយនឹង សាលាសុខភាពសាធារណ: Saw Swee Hock នៃសាកលវិទ្យាល័យជាតិ ប្រទេសសិង្ហបុរី។

ក្នុងពិធីនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដឹកនាំដោយលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនិង ប្រតិភូអញ្ជើញមកពីសាលាសុខភាពសាធារណ: Saw Swee Hock ដឹកនាំដោយលោកសាស្រ្តាចារ្យ CHIA KEE SENG នាយកសាលាសុខភាពសាធារណ: Saw Swee Hock។

អនុស្សារណ:នេះ ផ្តោតជាសំខាន់ទៅលើការអនុវត្តន៍ រួមគ្នាលើគម្រោងស្រាវជ្រាវទាក់ទងនឹងជំងឺរបេង ការផ្លាស់ប្តូរសាស្ត្រាចារ្យ មន្រ្តី និស្សិត និង លទ្ឋភាពផ្តល់អាហារូបករណ៍ ជូននិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ក្នុងការបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅសាលាសុខភាពសាធារណ: Saw Swee Hock នៃសាកលវិទ្យាល័យជាតិ ប្រទេសសិង្ហបុរី៕