(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងភរិយា បានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋ​បណ្ឌិត  ដើម្បីសម្ពោធសមិទ្ធផលនានា របស់សមាគម​អាល់រ៉ាស៊ីទីមុស្លិមកម្ពុជា ដែលមានតម្លៃសរុបជាង ១លានដុល្លារសហរដ្ឋអាមេរិក។

សមិទ្ធផលទាំងនោះមានអាគារសិក្សា អន្តេរវាសិកដ្ឋាន វិហារឥស្លាម អណ្តូងទឹកស្អាត បង្គន់អនាម័យ និង សាមិទ្ឋផលនានាជាច្រើនទៀត ដែលជាអំណោយ របស់ សប្បុរសជន មកពីប្រទេសម៉ាឡេស៊ី ព្រុយណេ សាំងហ្គាពួរ ។

ពិធីសម្ពោធនេះធ្វើឡើង នៅភូមិទួលពន្លៃ ឃុំជីរោទ៍ទៅ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង មានការចូលរួមពី សមាជិកសមាជិការរាជរដ្ឋាភិបាល មន្រ្តីក្រសួងនិង ស្ថាប័ន នានា គណៈអ៊ីម៉ាំ គ្រូ យុវជន យុវនារី នៃកាកបាទក្រហមកម្ពុជា កាយារិទ្ឋ សហភាពសហព័ន្ឋយុវជនកម្ពុជា សម្ព័ន្ឋយុវជន មុស្លិមកម្ពុជា សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណ​១០០០នាក់ ។ លោករដ្ឋមន្រ្តីប្រតិភូ​បានសម្តែង​ការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ដែលបាន ទទួលអំណោយនានា ពីសប្បុរសជនអន្តរជាតិ ដើម្បីយកមកកសាងអភិវឌ្ឍន៍ប្រទេសជាតិ ។ លោកបន្តថា នេះក៏ដោយសារតែ​ប្រទេសជាតិមានសុខសន្តិភាព សុខដមបនីយកម្ម គ្មានការរើសអើង ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី។

លោកបានថ្លែងទៅកាន់អង្គពិធីស្តីអំពីគម្រោងបើកផ្លូវរបស់សាលារាជធានី កាត់តាមបរិវេណដីវិហាឥស្លាមបឹងងកក់ថា វាជាគោលការអភិវឌ្ឍរបស់សាលារាជធានី ក៏ដូចជាគម្រោង អភិវឌ្ឍរបស់ រដ្ឋាភិបាលនៅតំបន់នេះ ហើយវាក៏ជាដំណោះស្រាយប្រយោជន៍សាធារណជនទូទៅ ធ្វើដំណើរឆ្លងកាត់ គឺជាទង្វើគុណធម៌ដែលច្បាប់ឥស្លាមជំរុញបន្ថែម និងលើកទឹកចិត្ត ជាពិសេសវាជាការចូល រួមអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការកកស្ទះ ចរាចរនៅរាជធានីភ្នំពេញទាំងមូល មិនតែ ប៉ុណ្ណោះ វាជាដំណោះស្រាយការអភិវឌ្ឍប្រព័ន្ឋលូ កុំអោយមានការកកស្ទះនៅក្នុងវិហារ ក៏ដូចជាតំបន់ ជុំវិញ ក្រោយពីគម្រោងអាគាររបស់ ក្រុមហ៊ុននៅក្រោយវិហារត្រូវបានធ្វើឡើង និយាយរួម មានផ្លូវគឺមានដង្ហើម។

លោកបន្តថាទំហំដីរបស់វិហារមានទំហំធំ មិនគួររក្សាទុកដីចោលដោយគ្មាន គម្រោងអភិវឌ្ឍន៍នោះទេ ម្យាងទៀត វិហារនេះស្ថិតនៅតំបន់ច្រកល្ហក ផ្លូវតូច ផ្លូវទាល់ បើបានគម្រោង ឆ្លងកាត់ផ្លូវនេះវា ជំនួសមកវិញដោយការលើកទីតាំង វិហារទាំងមូលមក នៅកណ្តាលរាជធានី មានមហាវិថីនៅចំកណ្តាលរវាងវិហារ និង គម្រោងអាគារ ដែលថ្នាក់ដឹកនាំ និងគណៈកម្មការវិហារនេះ គ្រោងធ្វើឡើង ដើម្បីរកចំណូលផ្តល់ ប្រាក់ខែដល់ បុក្គលិកវិហារ និងគណៈអីម៉ាំ ហាកិមទូទាំងប្រទេស និងប្រយោជន៍នានាសម្រាប់ ទ្រទ្រង់សហគមន៍ខ្មែរឥស្លាម។

លោកបន្តថា មកដល់ពេលនេះ  ថ្នាក់ដឹកនាំឥស្លាមគ្រប់កម្រិតបានមើលឃើញ សារប្រយជន៍ នៃការបើក ផ្លូវនេះ ហើយក្នុងនោះគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាស្ថាប័នកំពូល របស់ឥស្លាម ដែលតែងតាំងដោយព្រះមហាក្សត្រ គណៈអ៉ីម៉ាំរាជធានីខេត្តទាំង២៤ និង ៥២ស្រុក ព្រមទាំង៥៥១ភូមិ សុទ្ឋតែបានឯកភាពទៅលើគម្រោងនេះ លើកលែងតែ៤ភូមិប៉ុណ្ណោះនៅមិនទាន់ ចេញការគាំទ្រនៅឡើយ ដោយមិនទាន់យល់ស៊ីជម្រៅទៅលើគម្រោងខាងលើ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានបំពាក់មេដាយជូនឥស្សជនដែល មានស្នាដៃក្នុងការសកាងសាមិទ្ឋផលនានា ហើយក៏បានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប្រគល់ជូនដល់កម្មវិធីចំនួន២លានរៀល ឧបត្ថម្ភយុវជនកាក បាទក្រហមកម្ពុជា ៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល យុវជនកាយារិទ្ឋ​ ៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល ​យុវជនសសយក ៥០នាក់ ក្នុងម្នាក់ៗទទួល បានថវិការ១ម៉ឺន​រៀល និង យុវជនសម្ព័ន្ឋឥស្លាមកម្ពុជា ៣០នាក់ ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១ម៉ឺនរៀល​ សិស្សានុសិស្ស៣៥០នាក់ ក្នុងម្នាក់ៗសៀវភៅ២ ប៊ិច២ ថវិកា២០០០រៀល៕