(ហាណូយ)៖ អ្វីដែលវៀតណាម បានទាមទារយ៉ាងទទូចដល់សហរដ្ឋអាមេរិកកន្លងមកនោះ ឥឡូវនេះប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានសម្រេចហើយថាខ្លួនលើកលែងទណ្ឌកម្ម ចំពោះជំនួញសព្វាវុធពីប្រទេសវៀតណាមចាប់ពីពេលនេះតទៅ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

ការសម្រេចខាងលើនេះ បានធ្វើឡើងដោយលោក អូបាម៉ា ផ្ទាល់នៅក្នុងដំណើរទស្សនកិច្ចថ្ងៃ ដំបូងមកកាន់ប្រទេសវៀតណាម ដែលនឹងមានការពិភាក្សាជាច្រើន ពាក់ព័ន្ធនឹងការគ្រោង កសាងចំណងទាក់ទងនៃប្រទេសអតីតគូសត្រូវទាំងពីរនេះ ឲ្យបានរឹងមុំា និងជិតស្និទ្ធជាងពេល ណាៗទាំងអស់៕