Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែកក្កដា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៣៦នាក់

01-07-2022 17:50

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះករណីប្រើប្រាស់៥ករណី, និងជួញដូរ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,២២៣ករណី ឃាត់មនុស្ស ៧,៦៩០នាក់ (ស្រី៤៦៥នាក់)៕