(តួកគី)៖ នាយករដ្ឋមន្ត្រីប្រទេសគួកគី លោក Ahmet Davutoglu​ បានប្រកាសលាលែងពីតំណែងជាផ្លូវការ តែប៉ុន្មាន​ម៉ោងក្រោយពីប្រធានគណបក្សយុត្តិ និងការអភិវឌ្ឍន៍ (AK Party) ប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថ្មី ហើយ​អ្នក​ដែលនឹងមកជំនួសតំណែងរបស់លោក ត្រូវបានគេដឹងថាជាមនុស្សជំនិតរបស់ប្រធានាធិបតីតួកគី នេះបើយោងតាម​ការ​ចេញផ្សាយរបស់ BBC នៅថ្ងៃទី២៣ ខែឧសភា។

លោក Binali Yildirim អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងគមនាគមន៍ ព្រមទាំងជាមនុស្សជំនិតរបស់លោក Recep Tayyip Erdogan ប្រធានាធិបតីនៃប្រទេសតួកគី ត្រូវបានគេសន្និដ្ឋានថា នឹងឡើងកាន់តំណែងជំនួសលោក Davutoglu​ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល។

កាលពីមុន ប្រទេសតួកគី ធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយសភា ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៤មក គឺបោះ​ឆ្នោតដោយថ្នាក់ជាតិវិញម្ដង ហើយលោក Recep Tayyip Erdogan គឺជាប្រធានាធិបតី​ដំបូងគេដែល​ត្រូវបាន​ឆាប់ដោយការបោះឆ្នោតថ្នាក់ជាតិ៕