(ព្រៃវែង)៖ នៅសប្តាហ៍ ក្នុងខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមការងារដឹកនាំដោយលោក នេត សាវឿន ប្រធានក្រុមការងារចុះពង្រឹងតាមបណ្តាឃុំ ក្នុងស្រុកស្វាយអន្ទរ និងក្នុងស្រុកកញ្ជ្រៀច បាននាំមូលនិធិសម្តេចក្រឡាហោម ស ខេង យកទៅប្រគល់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

នៅក្នុងស្រុកកញ្ជ្រៀច មានចំនួន០៥ឃុំ រួមមានឃុំក្តឿងរាយ ឃុំគោកគង់កើត ឃុំកញ្ជ្រៀច ឃុំព្រាលនិងឃុំត្នោត ក្រុមការងារ បាននាំយកមូលនិធិមនុស្សធម៌សម្តេច ស ខេង ផ្តល់ជូនស្រ្តីសម្រាលកូន២៧នាក់ គ្រួសារសព២៤នាក់ ព្រមទាំងស័ង្កសី ១០០សន្លឹក ព្រមទាំងរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ​​ អ្នកស្លាប់នាសម័យប៉ុលពត។

នៅស្រុកស្វាយអន្ទរវិញមាន០៣ឃុំ ក្រុមការងារ បាននាំយកមូលនិធិមនុស្សធម៌ សម្តេច ស ខេង ជូនប្រជាពលរដ្ឋរួមមាន ឃុំអង្គរទ្រេត ឃុំជ្រៃ ឃុំមេបុណ្យ និងឃុំស្វាយអន្ទរ រួមមាន ស្រ្តីសម្រាលកូនសរុបចំនួន៤៨នាក់ និងគ្រួសារសព០៧ ក្នុងនោះដែរក្រុមការងារឃុំអង្គរទ្រេត ឃុំសំរោង ឃុំមេបុណ្យ ឃុំពានរោង លោកអភិបាលស្រុក រួមជាមួយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំថវិកា សម្ភារ និងគ្រឿងឩបភោគបរិភោគ ជូនដល់គ្រួសារសព គ្រួសារមានជម្ងឺរាំរ៉ៃ គ្រួសារលង់ទឹក រន្ទះបាញ់ និងរលំផ្ទះ សរុបថវិកា៧៣០០០០៛ និងសម្ភារមួយចំនួន៕