(សៀមរាប)៖ ព្រឹត្ដិការណ៍ប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ថ្ងៃទី៥ ក្នុងមណ្ឌលខេត្តសៀមរាប បានចេញជាលទ្ធផលហើយដែលមានពីរគឺ គូទី១-កងពលតូចអន្តរាគមន៍លេខ៧ ៣-០ យុវជនសៀមរាប និងគូទី២- កងពលតូចអន្តរាគមន៍លេខ៩ ២-៣ យុវជនស្ម័គ្រចិត្តសសរស្តម្ភ។

កាប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ក្នុងទឹកដីសៀមរាប ជិតឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដោយការប្រកួតមានរយៈពេលតែ៦ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២២ ខែឧសភាខាងនេះ។

គួរបញ្ជាក់ថា ការប្រកួតនេះមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ដើម្បីជ្រើសរើសលេខមួយលេខ១ ,លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត ។  ពូល A : កងពលតូចអន្តរគមន៍លេខ៧, កងពលតូចអន្តរគមន៍លេខ៩, វិទ្យាល័យ១០មករា ១៩៧៩ និង Angkor Guide និងពូល B: យុវជនសៀមរាប, យុវជនស្វាយធំ, យុវជនស្ម័គ្រចិត្តសសរស្តម្ភ, វិទ្យាល័យបាគង។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕