ក្រុមការងារសង្កាត់វត្តគរ និងអូរម៉ាល់ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដែលបានចូលរួមបោះឆ្នោតបន្តជ្រេីសរេីសចៅសង្កាត់វត្តគរ និងចៅសង្កាត់អូរម៉ាល់ បន្តការអភិវឌ្ឍ
30-06-2022 17:46
(បាត់ដំបង)៖ ក្រុមការងាររបស់លោក ឡេង ប៉េងឡុង និងលោក មាស វិរិទ្ធ ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ បានចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំសង្កាត់ បន្តការអភិវឌ្ឍនៅមូលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ។
ក្រុមការងារនេះ ដឹកនាំដោយ លោក ព្រំ វីរៈ លោក លឹម តុងហួត លោក ទឹម វណ្ណា លោក សុខ ឈឿក និងថ្នាក់ដឹកនាំទទួលបន្ទុកភូមិទាំងអស់។
លោក លឹម តុងហួត បានប្រាប់ឱ្យដឹងថា ក្រុមការងារទាំងអស់បានចែកនូវលិខិតថ្លែងអំណរគុណ របស់ថ្នាក់ដឹកនាំ និងការប្តេជ្ញារបស់ក្រុមប្រឹក្សា សង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ នៅអាណត្តិទី៥នេះ បន្តខិតខំបម្រើលោកយាយលោកតា លោកឪពុក អ្នកម្ដាយ ព្រមទាំងជនរួមជាតិទាំងអស់ទៅតាមតួនាទីគ្រប់ពេលវេលា មិនថាយប់ មិនថាថ្ងៃ បម្រើដោយឈរលើសុច្ចរិតភាព យុត្តិធម៌ និងមិនទទួលកម្រៃខុសច្បាប់ជាដាច់ខាតហេីយប្រជាពលរដ្ឋយេីងបានទទួលដោយក្តីសោមនស្សរីករាយ ។
សូមបញ្ជាក់ថា អាសនៈក្រុមប្រឹក្សាសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានចំនួ ន១១អាសនះ ក្នុងនោះក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជាមាន៩ អាសនៈ និងអាសនៈក្រុមប្រឹក្សាសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានចំនួ ន៩អាសនះ ក្នុងនោះក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជាមាន៧អាសនៈ ៕