(ភ្នំពេញ)៖ លោក សាំ​ ពិសិដ្ឋ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទចុះទៅពិនិត្យ ប្រឡាយតាមបណ្តោយផ្លូវរថភ្លើង ក្នងខណ្ឌជាប់ព្រំប្រទល់ជាមួយខណ្ឌសែនសុខ ជាង៣គីឡូម៉ែត ដើម្បីស្តាររៀបចំប្រព័ន្ធលូរបង្ហូរ និងរំដោះទឹកជូនប្រជាពលរដ្ឋ​ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក ហែម ដារិទ្ធ បានថ្លែងថា យើងបានចុះមកពិនិត្យប្រឡាយប្រព័ន្ធលូ និងរៀបចំដាក់ប្រព័ន្ធដែលមានទំហំ១មុខកាត់កន្លះម៉ែត្រ និងស្តារប្រឡាយ គិតចាប់ពីត្រឹមវត្តតាំងក្រសាំង រហូតដល់ព្រំប្រទល់ និងខណ្ឌសែនសុខជាង៣គីឡូម៉ែត ដើម្បីរំដោះជំនន់ទឹកភ្លៀង នារដូវវស្សានេះដែលនាំឲ្យលិច ដល់លំនៅដ្ឋានប្រជាពលរដ្ឋ។

លោក ហែម ដារិទ្ធ បានបញ្ជាក់ទៀតថា ក្រុមការងារទាំងអស់ បាននិងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន៕