(ភ្នំពេញ)៖ លោក ទៀ សុទ្ធ បងប្រុសរបស់ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង៦៖០០ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ នៅជន្មាយុ៧៣ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ លោក ទៀ សុខា ដែលជាក្មួយបង្កើតរបស់ លោក ទៀ សុទ្ធ។

ពេលនេះ គ្រួសារសព កំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ខណៈដែលសព លោក ទៀ សុទ្ធ ត្រូវបានតម្កល់នៅគេហដ្ឋាន នៅខណ្ឌទួលគោក រាជធានីភ្នំពេញ៕