(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី ២២​ ខែ ឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំឆ្នេរទន្លេ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តស្វាយរៀង អញ្ជើញសំណេះសំណាលជាមួយមន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ២២៩នាក់ នៅក្រុងស្វាយរៀង ។

ក្នុងឱកាសនោះ លោក ម៉ែន​​ វិបុល ក៏បានសួរសុខទុក្ខសមាជិក សមាជិកា ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណប្សប្រជាជនកម្ពុជា និងបានលើកឡើងឲ្យក្រុមការងារគណបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលមានការលំបាកខ្វះខាតត្រូវដោះស្រាយជូនគាត់បន្ទាន់ ជាពិសេសចំពោះប្រជាពលរដ្ឋដែលជួបការខ្វះខាតទឹកអណ្តូងរីង ជួបប្រទះគ្រោះថ្នាក់ធម្មជាតិផ្សេងៗ ។

ជាមួយគ្នានោះដែរ លោក ម៉ែន វិបុល ក៏បានឧបត្ថម្ភថវិកាដល់មន្ត្រីសមាជិក សមាជិកាគណៈបក្សប្រជាជនកម្ពុជាចំនួន ២២៩នាក់ នៅក្រុងស្វាយរៀង ក្នុងម្នាក់ទទួលបាន ១៥០០០រៀលផងដែរ៕