(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញទទួលលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកស្រី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោក បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោក Christian Berger ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ៕