(ភ្នំពេញ)៖ យុវជនម្នាក់ជាអ្នកប្រកបរបរ ដើរចាក់មេក្រូ តាមពិធីបុណ្យ មង្គលការ ហើយខណៈកំពុងដឹកជញ្ជូនឥវ៉ាន់ត្រឡប់មកពី ផ្ទះការវិញនោះ ក៏ត្រូវរថយន្តបែនដឹកខ្សាច់ មួយគ្រឿង បុកកិនខ្ទេចម៉ូតូមួយកំណាត់មុខ បណ្តាលឲ្យអ្នកបើកបររងរបួសបាក់ដៃស្តាំ ចំណែកអ្នករួមដំណើរ មិនមានរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១២៖២០នាទី រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយកើតហេតុគេឃើញក្រុមសង្គ្រោះ៧១១ របស់កងពលតូចថ្មើរជើងលេខ៧០ បានទៅជួយជនរងគ្រោះភ្លាមៗ នៅកន្លែងកើតហេតុ​ដោយជួយសង្គ្រោះជាបឋម មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕