(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្ដូរពេលវេលានៃការផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ពីម៉ោង ១:០០នាទី រសៀល មកម៉ោង ៧:០០នាទី ព្រឹកវិញនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដដែលតាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

-ទូរទស្សន៍ជាតិកម្ពុជា (ទទក)
-វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
-ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP
-គេហទំព័រ គ.ជ.ប៖ www.nec.gov.kh (http://www.nec.gov.kh/) និង electresult.nec.gov.kh
-កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News
- Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
-YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕