(ភ្នំពេញ)៖ សម្តេច ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ចំពោះបំណុល ឯកសារដែលសម្តេច ជំពាក់ចាំទូទាត់បញ្ជីនៅ ថ្ងៃចន្ទ ដោយសារតែថ្ងៃនេះ និងថ្ងៃស្អែកជាថ្ងៃឈប់សំរាក។ សម្តេចបានបញ្ជាក់បែបនេះ ក្រោយពី សម្តេច ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានធ្វើ មាតុភូមិនិវត្តន៏ ប្រកបដោយសុវត្តិភាពនៅមុននេះបន្តិច បន្ទាប់ពីបំពេញការងារ៦ថ្ងៃនៅសហព័ន្ធរុស្ស៊ី។

សម្តេច ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងនៅលើ Facebook Page យ៉ាងដូច្នេះថា «ថ្ងៃនេះ និងថ្ងៃស្អែកចំលើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលជាថ្ងៃសំរាក បំណុលឯកសារ ដែលខ្ញុំជំពាក់ចាំទូទាត់បញ្ជីនៅថ្ងៃចន្ទ។ នៅសល់រឿងចៅមកលេងបានអ្វីឱ្យចៅ? នឹកឃើញរបៀបដោះស្រាយហើយ បើចៅមិនសួរត្រូវនៅស្ងៀមតែបើចៅសួរ រកបបួលចៅរាំញីកែងជើងជាការស្រេច ព្រោះចៅខ្ញុំចេះរាំញីកែងជើងទាំងអស់គ្នាហើយ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណបងប្អូន ជនរួមជាតិ និងសូមជូនពរជួបតែសេចក្តីសុខ គ្រប់ៗគ្នាផងដែរ៕