(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សនៅឃុំព្រៃអំពក បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥បានកន្លងផុត និងបានដាក់ផែនការថ្មីៗបន្ថែមទៀត ដេីម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣។

លេីកឡេីងនាឱកាសនោះ លោកស្រីបណ្ឌិត កុយ ពិសី បានជំរុញឱ្យអាជ្ញាធរនៅក្នុងឃុំព្រៃអំពក បន្តខិតខំបំរេីសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសេីរបន្ថែមទៀត ជាពិសេសខិតខំក្តាប់នូវបញ្ហារបស់ប្រជាពលរដ្ឋ និងដោះស្រាយជូនពួកគាត់ឱ្យលឿនរហ័ស ដោយមិនប្រកាន់នូវនិន្នាការណ៍នយោបាយអ្វីឡេីយ។

លោកស្រីបណ្ឌិត កុយ ពិសី ក៏ណែនាំដល់អាជ្ញាធរ ត្រូវតែបង្កេីនការសាមគ្គីភាពផ្ទៃក្នុងឱ្យល្អប្រសេីរ ជាមួយ គ្នា ត្រូវខិតខំបង្កេីនចំនួនសមាជិកឱ្យបានច្រេីនបន្ថែមទៀត ស្របតាមអនុសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលការណ៍ «រក្សាចាស់ បង្កេីនថ្មី» ទោះបីជាគិតមកដល់ពេលបច្ចុប្បន្ននេះគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះយ៉ាងច្រេីនក៏ដោយ ក៏មិនត្រូវភ្លេចខ្លួនក្នុងការបំរេីប្រជាពលរដ្ឋនោះឡេីយ៕